(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្សម្នាក់បន្ថែមទៀត ដែលមានវិជ្ជមានជំងឺកូវីដ១៩ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងសេចក្ដីប្រកាសរដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា អ្នកជំងឹកូវីដ១៩នោះ ឈ្មោះ យ៉ាន់ ចន្ធី អាយុ២៧ឆ្នាំ រស់នៅម្ដុំស្ពានដែកស្ទឹងមានជ័យ រាជធានីភ្នំពេញ បានរកឃើញវិជ្ជមាននៅថ្ងៃទី១៤ ខែឧសភាម្សិលមិញ ដោយក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី តាមរយៈលទ្ធផលវិភាគដោយប្រើឧបករណ៍តេស្ដរហ័ស។
បច្ចុប្បន្នអ្នកជំងឺកូវីដ១៩នេះ និងអ្នកពាក់ព័ ន្ធ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល និងធ្វើចត្តាឡីស័ក នៅវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងភូមិបី ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី៕