(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតសារលិខិតជូនពរ កងកម្លាំងនគរបាលជាតិ ក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៦ ថ្ងៃកំណើតនគរបាលជាតិ «១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២១» ក្រោមស្នាព្រះហស្ថរបស់ព្រះករុណា ព្រះមហាវីរៈក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមសម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវមនោសញ្ចេតនារំភើបរីករាយ ចូលរួមអបអរសាទរដោយទឹកចិត្តស្មោះស និងសូមផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ពិសេសនិវត្តន៍ជននគរបាលជាតិ រួមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងពលំមាំមួន អាយុយឺនយូរ និងសូមរស់នៅប្រកបដោយសុភមង្គល។

ទន្ទឹមនេះក៏សូមជូនពរដល់មន្ដ្រីនគរបាល ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងតាមគេហដ្ឋាន សូមឆាបជាសះស្បើយមានសុខភាពល្អប្រក្រតីឡើងវិញ ដើម្បីវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ សាច់ញាតិ និងឆាប់បានមកបំពេញការងារនៅតាមអង្គភាព នាពេលឆាប់ៗខាងមុខនេះ។

ខាងក្រោមនេះ ជាសារលិខិតរបស់សម្ដេចក្រឡាហោម ស ខេង៖