(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានប្រើប្រាស់តេស្ដរហ័សរកឃើញមនុស្សចំនួន៦នាក់បន្ថែមទៀត ដែលមានវិជ្ជមានជំងឺកូវីដ១៩ នៅមូលដ្ឋានក្នុងស្រុកពារាំង ស្រុកកំពង់ត្របែក និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រៃវែង ក៏បានបង្ហាញអត្តសញ្ញាណ និងទីកន្លែងស្នាក់នៅ ព្រមទាំងរូបថតរបស់អ្នកកើតជំងឺកូវីដ១៩ ទាំង៦នាក់នេះផងដែរ ដើម្បីងាយស្រួលដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលតាមដានសុខភាព។

បន្ថែមពីនេះ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង សូមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រយ័ត្នប្រយែងខ្ពស់លើសុខភាព និងសូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ៕