(ពោធិ៍សាត់)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៩នាក់ មកពីប្រទេសថៃ ២នាក់, រាជធានីភ្នំពេញ២នាក់, កំពង់ស្ពឺ ១នាក់ និងខេត្តព្រះសីហនុ ២នាក់ ព្រមទាំងមានអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺចំនួន២នាក់។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៥ ខែឧសភានេះ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន ៥២នាក់ (ស្រី២៧នាក់) ក្នុងនោះជាសះស្បើយចំនួន០៤ករណី (ស្រី០២នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៤៨ករណី (ស្រី២៥នាក់)៕