(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានបន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ថ្មីបន្ថែមទៀត ក្នុងនោះ២នាក់ ជាពលករទើបវិលត្រឡប់មកពីប្រទេសថៃ និងជាសះស្បើយចំនួន៤នាក់ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ។

ចាប់ផ្តើមពីមានករណីឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន៨៩នាក់ បានព្យាបាលជាសះស្បើយ៣៥នាក់ មានករណីស្លាប់ម្នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥៣នាក់៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបាត់ដំបង៖