(កម្ពុជា)៖ គិតត្រឹមព្រឹកថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៦៧២,៥៥១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧២,៨៨០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៧៣៦,៦៧០នាក់ (ស្លាប់ ៤៧,៩៦៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,១៣៨,១៨៧នាក់ (ស្លាប់ ១៩,០៥១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤៦៦,៣៣០នាក់ (ស្លាប់ ១,៨៦៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៣,០៥៩នាក់ (ស្លាប់ ៣,២១២នាក់)
* ថៃ ឆ្លងចំនួន ៩៩,១៤៥នាក់ (ស្លាប់ ៥៦៥នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦១,៥៣៦នាក់ (ស្លាប់ ៣១នាក់)
* កម្ពុជា ឆ្លងចំនួន ២១,៨៣៤នាក់ (ស្លាប់ ១៤៧នាក់)
* វៀតណាម ឆ្លងចំនួន ៣,៩៨៥នាក់ (ស្លាប់ ៣៦នាក់)
* ទ្បាវ ឆ្លងចំនួន ១៥៧០នាក់ (ស្លាប់ ២នាក់)
* ព្រុយណេ ឆ្លងចំនួន ២៣២នាក់ (ស្លាប់ ៣នាក់)៕