(ភ្នំពេញ)៖ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបញ្ចប់ការបិទខ្ទប់ ភូមិត្រាំខ្នារ និងភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ចាប់ពីថ្ងៃនេះតទៅ។

សូមជម្រាបថា អាជ្ញាធរបានបិទខ្ទប់ ភូមិត្រាំខ្នារ និងភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី អស់រយៈពេលជាច្រើនថ្ងៃ បន្ទាប់ពីរកឃើញមានអ្នកឆ្លងកូវីដ១៩៕