(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី១៦ ខែឧសភា ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ សម្តេចតេជោ បញ្ជាឱ្យក្រុមមេធាវីការពារក្តីជូនកញ្ញា មាន ពេជ្ររីតា ដល់ទីបញ្ចប់, នាងបដិសេធថា មិនដែលមានទំនាក់ទំនងស្នេហាជាមួយឧកញ៉ា ហេង សៀ ទេ ហើយច្រានចោលរូបភាពអាសអាភាសដែលប្រឌិតដោយឧក្រិដ្ឋជនណាមួយនោះ http://fna.asia/949f778

២៖ សមត្ថកិច្ចនាំខ្លួនកូនស្រីបង្កើតឧកញ៉ា ហេង សៀ ដែលរួមគំនិតជាមួយប្ដី ជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់ និងបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា http://fna.asia/1163ca5

៣៖ ទីបំផុតសមត្ថកិច្ចចាប់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ដែលជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់ និងបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា http://fna.asia/76517e9

៤៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩ http://fna.asia/e702143

៥៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្ទេរ និងតែងតាំង ប្រធាន អនុប្រធាន និងចៅក្រម ៨៩រូប http://fna.asia/bf75c21

៦៖ រដ្ឋបាលរាជធានីភ្នំពេញ បានបង្រួមតំបន់ក្រហមកាន់តែតូចជាងមុន ក្រោយការឆ្លងរីករាលដាលជំងឺកូវីដ១៩ធ្លាក់ចុះ http://fna.asia/3956441

៧៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បែងចែកជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល១សប្តាហ៍ទៀត http://fna.asia/cc02d1f

៨៖ បង្ក្រាបមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន៣នាក់ ក្នុងចំណោម២ករណីផ្សេងគ្នា រឹបអូសគ្រឿងញៀនសរុបជិត៨០គីឡូក្រាម នៅរាជធានីភ្នំពេញ http://fna.asia/78bbd7d

៩៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តផ្អាកដំណើរការផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ រយៈពេល១សប្តាហ៍ថែមទៀត http://fna.asia/919061b

១០៖ សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាឲ្យស្រាវជ្រាវករណីអ្នកវិជ្ជមានជំងឺកូវីដ១៩ តែនៅបន្ដទៅចាក់វ៉ាក់សាំងទៀត ដែលជាមហន្ដរាយខ្លាំងណាស់ http://fna.asia/890beaa