(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារអាន់ឆ័រ បានប្រគល់កញ្ចប់ ជំនួយដែលមាន អង្ករ មី ប្រេងឆា ត្រីខ កំប៉ុង សាប៊ូ និងម៉ាស ត្រូវបានប្រគល់ជូនប្រជាពលដ្ឋ នៅជាប់នឹងរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ចំនួន១.៨០០កញ្ចប់ ត្រូវប្រគល់ជូនប្រជាពលរដ្ឋ ចំនួន១.៨០០គ្រួសារ ដែលស្ថិតក្នុងតម្រូវការចាំបាច់។

អំណោយជាគ្រឿងឧបភោគបរិភោគនេះ ត្រូវបានប្រគល់ជូនដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដែលរៀបចំឡើងនៅសង្កាត់ព្រែកឯងនៅថ្ងៃនេះ និងសម្រាប់រយៈបួនថ្ងៃបន្តបន្ទាប់ អំណោយនេះរួមមាន៖

*អង្ករ ២៥ គីឡូក្រាម
*ប្រេងឆា 1 លី
*មីកញ្ចប់ ៣០ កញ្ចប់
*ត្រីខ ១០ កំប៉ុង
*របាំងចំនួន ៥០ ដុំ
*សាប៊ូសាប៊ូ ៤ ដុំ។ 4

លោក ហ្វាមី រ៉ាជែនដ្រា (Fahmi Rajendra) ប្រធានគ្រប់គ្រងផ្នែកទីផ្សាររបស់ស្រាបៀរ អាន់ឆ័រ បានថ្លែងថា៖ «ក្រុមហ៊ុនយើងជឿជាក់ថា យើងរីកចម្រើនទៅបាន លុះត្រាតែប្រជាពលរដ្ឋ និងសហគមន៍ដែលនៅក្បែរយើង រីកចម្រើន។ ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ផ្សារភ្ជាប់ខ្លួនយ៉ាងស្អិតរមួតទៅនឹងសហគមន៍ក្នុងមូលដ្ឋាន។ ហេតុនេះហើយទើបបានជាក្រុមហ៊ុនសម្រេច ចិត្ត ផ្ដោតការផ្ដល់ជំនួយនេះ ទៅលើតំបន់ដែលនៅក្បែររោងចក្រផលិត ស្រាបៀររបស់យើង»

ក្រុមការងារ អាន់ឆ័រ បានរៀបចំឲ្យបងប្អូន ប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលអំណោយនេះ បានប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅនឹងវិធានការរបស់ក្រសួងសុខាភិបាល ដូចជាការរក្សាគម្លាត ការពាក់ម៉ាស ការត្រួតពិនិត្យសីតុណ្ហភាព និងបានបាញ់អាល់កុលសម្លាប់មេរោគជាដើម។

លោក ហ្វាមី រ៉ាជែនដ្រា បានបន្ថែម ថា៖ «ក្រុមការងារ អាន់ឆ័រ តែងតែយលកចិត្តទុកដាក់ចំពោះ ប្រជាជនកម្ពុជា និងសុខុមាលភាពរបស់ប្រជាជន កម្ពុជា។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងចៅសង្កាត់ ព្រមទាំងមេភូមិ ដែលបានជួយឱ្យ កម្មវិធីដំណើរការ ទៅបានដោយរលូន។

នៅឱកាសនោះ លោក ចេង មុនីរ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារ អាន់ឆ័រ ក៏ដូចជាក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ចំពោះការចូលរួមក្នុងការជួយដល់សហគមន៍ ក្នុងតំបន់នេះ ក៏ដូចជាការជួយដល់ប្រទេសជាតិយើងទាំងមូលផងដែរ។ អាជ្ញាធរយើង សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ដែលជាវិស័យឯកជនដែលបានជួយដល់បងប្អូនប្រជាពល រដ្ឋយើងក្នុងគ្រាដ៏លំបាកនេះ។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបុគ្គលិក ជិត ៧០០នាក់ និងផ្ដល់ការងារជូនប្រជាជនកម្ពុជា រាប់ម៉ឺននាក់ផ្សេងទៀត ដែលប្រកបការងារជាផ្នែកមួយ នៃបណ្ដាញអាជីវកម្មរបស់ក្រុមហ៊ុន ពោលគឺរាប់ចាប់ពីកសិករ ដំណាំស្រូវ រហូតដល់អាជីវករលក់ដូរភេសជ្ជៈនៅតាមហាងនានា។ វត្តមាននៅកម្ពុជា ក្រោមឈ្មោះក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ឬ Cambodia Brewey Limited ដែលហៅកាត់ថា CBL តាំងពីឆ្នាំ១៩៩៤មក ក្រុមហ៊ុននេះ បានផ្លាស់ប្ដូរឈ្មោះថ្មី កាលពីពេលថ្មីៗនេះ ពី CBL ទៅជាក្រុមហ៊ុនហ៊ិននីគែន (ខេមបូឌា) វិញ។

ក្នុងសេចក្តីប្រកាសមួយ ដែលចេញផ្សាយនាពេលថ្មីៗនេះ ក្រុមហ៊ុនហ៊ិននីគែន (ខេមបូឌា) ត្រូវបានទទួលស្គាល់ និងផ្តល់ជូនលិខិតថ្លែង អំណរគុណ និង កោតសរសើរថាជា ក្រុមហ៊ុន បង់ពន្ធ ច្រើន ជាង គេ លំដាប់លេខ១ ដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកស្រី Anne Ollivier ប្រធានកិច្ចការសាជីវកម្ម របស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) បានថ្លែងថា នៅក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) យើងទទួលខុសត្រូវលើកាតព្វកិច្ចរបស់យើង ចំពោះប្រទេសជាតិយ៉ាងម៉ុតមាំ។ ក្នុងនាមជាក្រុមហ៊ុនបង់ពន្ធច្រើនជាងគេនៅកម្ពុជា និងជាក្រុមហ៊ុនផលិតស្រាបៀរធំបំផុតមួយក្នុងប្រទេសក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) មានភាពសកម្មខ្លាំង ក្នុងសង្គមកម្ពុជា ដែលហេតុដូច្នេះ ហើយបានជាយើងដឹងពីភាពចាំបាច់ក្នុងការជួយគ្នាក្នុងអំឡុងពេលដ៏លំបាកនេះ។

ថ្លែងសំណេះសំណាល នៅក្នុងពិធីនាំយកអំណោយមនុស្សធម៍ចែកជូនប្រជាពលរដ្ឋដែលជួបបញ្ហាកង្វះខាតក្នុងជីវភាពនេះដែរ លោក ចេង មុនីរ៉ា បានសុំឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រែកឯង បន្តយកចិត្តទុកដាក់អនុវត្តនូវ វិធាននានារបស់ក្រសួងសុខាភិបាល ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ខណៈនៅរាជធានី ពិសេសមូលដ្ឋានសង្កាត់ច្បារអំពៅទី២ តំបន់យឿត្រី បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ និងមានអ្នកស្លាប់ដោយសារជំងឺនេះផងដែរនោះដូច្នេះដើម្បីការពារកុំឱ្យជំងឺកូវីដ១៩ បន្តឆ្លងក្នុងសហគមន៍ទៀត មានតែយើងទាំងអស់គ្នា ចូលរួមអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់កុំឱ្យមូលដ្ឋានយើងមានអ្នកឆ្លងជំងឺកូវីដ នៅក្នុងសហគមន៍យើង។

ក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌ ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូនចំពោះបងប្អូន ប្រជាពលរដ្ឋយើង ដែលសម្ដេចតែងបានគិតគូរខ្ពស់ចំពោះបងប្អូន ដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ ដែលជាសក្ខីភាពមួយបញ្ជាក់ឲ្យឃើញបេះដូង សប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះ ដោយមិនប្រកាន់ពណ៌សប្បុរ ឬសាសនា និងនិន្នាការនយោបាយណាមួយឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្តអាណិតស្រាលាញ់ និងស្របតាមពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច៕