(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណ និងប្រវត្តិធ្វើដំណើររបស់អ្នកជំងឺកូវីដចំនួន៣នាក់ និងបានអំពាវនាវដល់អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលទៅយកសំណាក ព្រមទាំងធ្វើតាមដានសុខភាព និងធ្វើចត្តាឡីស័ករៀងៗខ្លួន។

អ្នកកើតកូវីដទាំង៣នាក់នេះ គឺស្ថិតនៅស្រុកស្វាយជ្រំ និងស្រុករមាសហែក ដែលត្រូវបានក្រសួងសុខាភិបាល ចេញប្រកាសព័ត៌មានពីអ្នកឆ្លងកូវីដទាំង៣៨០នាក់នៅទូទាំងប្រទេស៕