(តាកែវ)៖ មនុស្សចំនួន៣នាក់បន្ថែមទៀត ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុងមូលដ្ឋានស្រុកត្រាំកក់ ខេត្តតាកែវ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកត្រាំកក់ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសេចក្ដីជូនដំណឹងនោះ រដ្ឋបាលស្រុកត្រាំកក់ បានបញ្ជាកថា អ្នកដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ ទី១៖ឈ្មោះ កាន់ ង៉ែត ភេទប្រុស អាយុ១៧ឆ្នាំ មកពីខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០២ ខែឧសភា, ទី២៖ឈ្មោះ លឹម ជក់ ភេទប្រុស អាយុ៣០ឆ្នាំ មកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែឧសភា និងទី៣៖ឈ្មោះ មុត ភារម្យ អាយុ២៧ឆ្នាំ មកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែឧសភា។

ជាមួយគ្នានេះ រដ្ឋបាលស្រុកត្រាំកក់ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ខាងលើ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច និងត្រូវចូលរួមយកសំណាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ បណ្ណាល័យច័ន្ទសោមសែនមង្គល ដែលមានទីតាំងនៅភូមិអង្គតាសោម ឃុំអង្គតាសោម ព្រមទាំងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ៕