(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្សចំនួន៣នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ១៩។

ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តបាត់ដំបង បានអះអាងថា មនុស្សទាំង៣នាក់ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ ម្នាក់ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ និង២នាក់ទៀត ជាពលករមកពីប្រទេសថៃ។

អ្នកជំងឺកូវីដទាំង៣នាក់នេះរួមមាន៖ ទី១៖ ឈ្មោះ ហេង ស្រីម៉ៅ ភេទស្រី អាយុ២៥ឆ្នាំ អាសយដ្ឋានភូមិតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី មកពីរាជធានីភ្នំពេញ, ទី២៖ ឈ្មោះ សឿង សុខមាន ភេទស្រី អាយុ១៩ឆ្នាំ អាសយដ្ឋានភូមិអូរំចេក ឃុំបាសាក់ ស្រុករុក្ខគិរី មកពីរាជធានីភ្នំពេញ និងទី៣៖ ឈ្មោះ គៀន វង់សាកន ភេទប្រុស អាយុ៣ឆ្នាំ មានអាសយដ្ឋានភូមិឈូងតាដក់ ឃុំរកា ស្រុកសង្កែ ត្រូវជាកូនឈ្មោះ ស៊ាន រ៉េត មកពីប្រទេសថៃ៕