(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្ស ចំនួន៦នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះ៣នាក់មកពីរាជធានីភ្នំពេញ និង៣នាក់ទៀត មកពីប្រទេសថៃ។

ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ធំ ក៏បានបង្ហាញអំពីអត្តសញ្ញាណ និងទីតាំងរកឃើញវិជ្ជមាន របស់អ្នកជំងឺកូវីដ១៩ ទាំង៦នាក់នេះផងដែរ។

សូមជម្រាបថា មកទល់ពេលនេះ ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន១១៣នាក់ ស្រី៥៧នាក់ ក្នុងនោះជាសះស្បើយចំនួន២៤នាក់ ស្រី១៥នាក់។ អ្នកជំងឺដែលនៅសល់ចំនួន៨៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត, មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក, មន្ទីរពេទ្យបង្អែកស្ទោង, មណ្ឌលវិទ្យាល័យ ជា ស៉ីម ប្រឡាយ និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន បល្ល័ង្គ៕