(ពោធិ៍សាត់)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៧នាក់ (ស្រី០២នាក់) មកពីភ្នំពេញ, ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ។

គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៥៩នាក់ (ស្រី២៩នាក់) ក្នុងនោះជាសះស្បើយ ចំនួន០៦ករណី (ស្រី០៣នាក់) មរណៈភាព ចំនួន២នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៥១ករណី (ស្រី២៥នាក់)៕

ខាងក្រោមនេះជាចេញសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តពោធិ៍៖