(ភ្នំពេញ)៖ កូនប្រសារឧកញ៉ា ហេង សៀ ក្រោយការសួរនាំជាច្រើនម៉ោងរបស់សមត្ថកិច្ច និងចាប់បញ្ជូនទៅកាន់តុលាការ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសទទួលស្គាល់កំហុស និងសារភាពទាំងស្រុង ដែលលោក ឃន ឈុនដារ៉ា បានចែកចាយ និងបក្ខពួកចែករំលែកបន្តរូបអាសអាភាស ដើម្បីបំផ្លាញកិត្តិយសយ៉ាងធ្ងន់ធ្ងរចំពោះកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV។

រូបភាពអាសអាភាស ដែលត្រូវបានចែកចាយនៅលើបណ្ដាញសង្គម នាំឲ្យមជ្ឈដ្ឋាននានាមានការយល់ច្រឡំ និងចាត់ទុកថា កញ្ញា មាន ពេជ្ររីតា ពិតជាបានប្រព្រឹត្តរឿងនេះជាមួយឧកញ៉ា ហេង សៀ ប៉ុន្ដែធាតុពិតក្រោយពីមានភ័ស្ដុតាងយ៉ាងជាក់ច្បាស់ និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតពីកម្លាំងសមត្ថកិច្ច ទើបដឹងថារូបភាពអាសអាភាសទាំងនេះ គឺជាចែកចាយឡើងពីសំណាក់បុគ្គលឈ្មោះ ឃន ឈុនដារ៉ា កូនប្រសារឧកញ៉ា ហេង សៀ និងបក្ខពួក ដែលរូបគេបានរៀបចំតាមរយៈការបង្កើតក្រុមការងារមួយក្រុមមានគ្នា៧នាក់ ដើម្បីចែកចាយទៅតាមបណ្ដាញសង្គម។

ប៉ុន្ដែធាតុពិតក្រោយពីមានភ័ស្ដុតាងយ៉ាងជាក់ច្បាស់ និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ពីកម្លាំងសមត្ថកិច្ចទើបដឹងថា រូបភាពអាសអាភាសទាំងនេះមិនមែនជារូបភាពរបស់កញ្ញា មាន ពេជ្ររីតា នោះទេ ប៉ុន្ដែបុគ្គលឈ្មោះ ឃន ឈុនដារ៉ា កូនប្រសារឧកញ៉ា ហេង សៀ បានរៀបចំក្រុមការងារ៧នាក់ ដើម្បីចែកចាយរូបនេះបន្ដ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃការសុំទោសរបស់បុគ្គល ឃន ឈុនដារ៉ា៖