(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់ឧបករណ៍តេស្តរហ័ស STANDARD Q COVID-19 Ag Test ចំនួន ១០០.០០០ (មួយរយពាន់) គ្រឿង ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមថែរក្សាសុខភាព និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំក្រសួងសុខាភិបាល និងវិធានការ «៣កុំ ៣ការពារ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលជំងឺកូវីដ-១៩៕