(ភ្នំពេញ)៖ លោក ប្លង់ សុផល ត្រូវបានចាត់តាំងជាអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជំនួសលោក គុជ គីមឡុង ដែលត្រូវបានតែងតាំងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង។

នេះបើយោងតាមលិខិតរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផ្ញើជូនលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

លោក ច្រឹង ខ្មៅ បានបញ្ជាក់ក្នុងលិខិតនេះថា៖ «បន្ទាប់ពីលោក គុជ គីមឡុង ដែលជាអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង។ ហេតុដូច្នេះ ខ្ញុំបាទសម្រេចចាត់តាំង លោក ប្លង់ សុផល ជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខទូរស័ព្ទ ០៩៥ ៣៣៣ ៣៧៧ ធ្វើជាអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញវិញ»