(កំពង់ចាម)៖ រដ្ឋបាលខេត្ដកំពង់ចាម នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពី ការដាក់ឲ្យដំណើរការឡើងវិញ បន្ទប់ពិគ្រោះព្យាបាលជំងឺ ជេត សំអាត ស្ថិតនៅភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្ដកំពង់ចាម។
តាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានដាក់ឲ្យដំណើរការឡើងវិញ បន្ទប់ពិគ្រោះព្យាបាលជំងឺ ជេត សំអាត ស្ថិតនៅភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្ដកំពង់ចាម ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ តទៅ»។
ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់រដ្ឋបាលខេត្ដកំពង់ចាម៖