(ភ្នំពេញ)៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២១ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថា ធនាគារ ABA រកចំណូលបានសរុបចំនួន ៤៧៣,៨១៨លានរៀល (ប្រមាណជាង១១៦លានដុល្លារ) និងចំណេញបានជាង៤៧លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ធនាគារ ABA។
របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ទៀតថា ក្នុងត្រីមាសទី១ ឆ្នាំ២០២១ កម្ចីចំនួន ១១,៤៥៣ គិតជាទឹកប្រាក់ចំនួន ៥០៥.១លានដុល្លារអាមេរិក របស់ ABA ត្រូវបានផ្តល់ជូនអតិថិជន។
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១ កម្ចី ABA ដែលបានរៀបចំឡើងវិញ មានចំនួន១០,៤៩៨ ជាទឹកប្រាក់ ចំនួន៥៣៧លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា គិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២១ ABA នៅកម្ពុជា មានទ្រព្យសកម្មសរុបកើនឡើង ៧.១% ធៀបទៅត្រីមាសទី៤ ឆ្នាំ២០២០ ហើយសម្រេចបានឈានដល់ ៦.៦ ប៊ីលានដុល្លារ៕