(ភ្នំពេញ)៖ សូមទស្សនា និងស្តាប់ប្រសាសន៍របស់នាឧត្តមសេនីយ៍ ឥត សារ៉ាត់ នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងឱកាសចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមការអនុវត្តភារកិច្ចរបស់ក្រុមគ្រូពេទ្យរបស់កងពលតូចលេខ៧០ ព្រមទាំងក្រុមគ្រូពេទ្យចំណុះក្រសួងការពារជាតិ។

យោងតាមរបាយការណ៍ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែឧសភា បានបង្ហាញថា ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម រយៈពេល១៧កន្លងទៅនេះ ការចាក់ដូសទី១ ចាក់បានសរុបចំនួន ៧០៧,៥៧២នាក់ ស្រី ៣៨១,៩៣៩នាក់។ ដោយឡែកអ្នកចាក់ដូសទី២ ចាក់បាន ៦២,០៥៨នាក់ ស្រី ២៨,៨៩១។

តំបន់ក្រហមដែលកងទ័ពកំពុងប្រតិបត្តិការចាក់វ៉ាក់សាំងនេះរួមមាន៖ ខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌកំបូល, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក៕

សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖