(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបើកដំណើរការអាជីវកម្ម រោងចក្រចំនួន២ឡើងវិញ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៤ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ និងនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។

រោងចក្រទាំង២ ដែលអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ក្រោយបិទសារកម្មករកើតជំងឺកូវីដ១៩ នោះរួមមាន៖

* ទី១៖ រោងចក្រញូវស្ដារ ស៊ូ ខូអិលធីឌី
* ទី២៖ រោងចក្រដាប់ប៊ែលយូ អ៉ីជីស៉ី មេនូហ្វេកធើរីង។

បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ តែអភិបាលខេត្តព្រះសីហនុ បានណែនាំឲ្យអនុវត្តម៉ឺងម៉ាត់បំផុតនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក៏ដូចចាអនុវត្តតាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន៕