(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចបង្គាប់ឱ្យលោក សេង គីមឡាក់ ចូលកាន់តំណែងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន។

យោងតាមលិខិតបង្គាប់របស់លោក កើត រិទ្ធ បានបញ្ជាក់ថា លោក សេង គីមឡាក់ នឹងចូលកាន់តំណែងជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១តទៅ។

សូមបញ្ជាក់ថា ព្រះរាជអាជ្ញា គឺជាមន្រ្ដីដែលស្ថិតនៅក្នុងស្ថាប័នអយ្យការ ជាអ្នកទទួលបន្ទុកស្វែងរក បទល្មើសព្រហ្មទណ្ឌ ធ្វើការចោទប្រកាន់ និងសុំឱ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការ ស៊ើបសួរ និងយុត្តាធិការជំនុំជំម្រះ ក្នុងនាមផលប្រយោជន៍សង្គម។ អង្គការអយ្យការ ក៏ធានារ៉ាប់រងការអនុវត្តន៍សេចក្ដីសម្រេចខាងបទល្មើសព្រហ្មទណ្ឌ ព្រមទាំងធានាយកចិត្តទុកដាក់លើការផ្សព្វផ្សាយដីកាបង្គាប់ឱ្យចាប់ខ្លួន៕