(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកសកម្មភាពផលិតកម្ម អគារទូប៉ាង២ នៃរោងចក្រមេតថេក (ខេមបូឌា) ខប លីមីធីត ស្ថិតក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម រយៈពេល២ថ្ងៃ ក្រោយរកឃើញកម្មករមានជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការសម្រេចទីតាំងនេះបណ្ដោះអាសន្ន គឺដើម្បីឲ្យក្រុមការងារបច្ចេកទេសចម្រុះ ក្នុងការបិទខ្ទប់អាជីវកម្ម ផលិតកម្ម ដោយប្រើប្រាស់វិធានការរដ្ឋបាលដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងវិស័យការងារ ចុះសិក្សាស្រាវជ្រាវវាយតម្លៃ អំពីស្ថានភាព នៃការឆ្លងរាលដាល ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖