(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណ និងប្រវត្តិធ្វើដំណើររបស់អ្នកកើតជំងឺកូវីដ១៩ម្នាក់ ឈ្មោះ គេង រ៉ាវី ជាបុគ្គលលក់សំបកកង់រថយន្ដ Wing Force ដែលធ្វើដំណើរមកពីខេត្តប៉ៃលិន និងបានចូលមកខេត្តកោះកុង។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ឈ្មោះ គេង វ៉ារី ធ្លាប់បានទៅកាន់ទីកន្លែងជាច្រើននៅក្នុងខេត្តកោះកុង ដោយរូបគេ និងមិត្តភ័ក្របានទៅខេត្តមួយនេះ តាំងពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង ដែលបង្ហាញលម្អិតអំពីប្រវត្តិនៃការធ្វើដំណើររបស់អ្នកជំងឺកូវីដ១៩៖