(ភ្នំពេញ)៖​ Facebook «រឿងពិត CNRP» នៅថ្ងៃត្រង់ទី១២ ខែមីនា ឆ្នាំ២០១៦នេះ បានបង្ហោះសារសម្លេងឆ្លងឆ្លើយលោក កឹម សុខា វគ្គទី២៧។ ដែលក្នុងសារសម្លេងនោះមានអត្តន័យថា៖ «លោក កឹម សុខា មានស្រីក្មេងម្នាក់ទៀត ឈ្មោះ អាពីន! នាំទៅដេកសប្បាយជាមួយគ្នា នៅក្រុងព្រះសីហនុ» (សំឡេងសាសងគ្នាផ្អែមល្ហែម ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤)

ម្ចាស់ Facebook បានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំម្ចាស់ផេក «រឿងពិតCNRP» បានបង្ហាញរឿងអាស្រូវស្នេហារបស់លោក កឹម សុខា ជាមួយប្រពន្ធចុង និងស្រីស្នេហ៍លួចលាក់ជាបន្ដបន្ទាប់មកហើយ ប៉ុន្មានថ្ងៃនេះ គឺបានមកដល់វគ្គទី២៦ហើយ ខ្ញុំសុំស្លេសរឿងអាស្រូវ កឹម សុខា ជាមួយអាលីន ត្រឹមប៉ុណ្នឹងសិនចុះ សូមរង់ចាំតាមដានបន្តនៅពេលក្រោយទៀត។ ប៉ុន្តែពេលនេះ ខ្ញុំសូមបង្ហាញវត្តមានស្រីក្មេងម្នាក់ទៀត របស់លោក កឹម សុខា នាងឈ្មោះថា « អាពីន»។

«អ្នកទាំងពីរបានទាក់ទងសាសងគ្នាតាមទូរស័ព្ទនិយាយពាក្យផ្អែមល្ហែមណាស់ ក្រោយពេលដែលលោកប្រធាន កឹម សុខា និងអាពីន ទើបតែសប្បាយដេកនៅ រួមរ័ក្សជាមួយគ្នានៅក្រុងព្រះសីហនុ ហើយធ្វើដំណើរត្រឡប់ចូលមកក្នុងរាជធានីភ្នំពេញវិញ»៕

សូមស្តាប់សម្លេងឆ្លងឆ្លើយរវាងលោក កឹម សុខា ជាមួយស្រីស្នេហ៍ឈ្មោះ​ អាពីន (ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤)៖

រឿងអាស្រូវ កឹម សុខា វគ្គទី២៧

រឿងអាស្រូវ កឹម សុខា វគ្គទី២៧លោក កឹម សុខា មានស្រីក្មេងម្នាក់ទៀត ឈ្មោះ អាពីន!៖

Posted by រឿងពិត CNRP on Friday, March 11, 2016