(ភ្នំពេញ)៖ លោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាសតាមសេចក្តីជូនដំណឹង ស្តីពីការស្នើសុំកម្មវិធីការងារផ្សេងៗជាមួយរបស់លោក ត្រូវដាក់សំណើជាមុនជូនលោក ឈុំ សុជាតិ អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ទីប្រឹក្សាក្រសួង និងជានាយកខុទ្ទកាល័យរដ្ឋមន្រ្តី ដើម្បីសម្រួលចាត់ចែងតាមកាលបរិច្ឆេទ និងពេលវេលាសមស្របជូន ដោយធ្វើការទាក់ទងលេខទូរស័ព្ទ៖ ០១២​ ៨០៣​ ៧៩១។