(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារ ស្រុកកំពង់ត្របែក នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីផ្សព្វផ្សាយផែនការឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ និងផ្សព្វផ្សាយសភាពការណ៍ នៃវឌ្ឍនភាព របស់គណបក្សប្រជាជនកម្ពុជា នៅឃុំថ្កូវ និងឃុំគោខ្ចក ស្រុកកំពង់ត្របែក ដែលមានសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ចូលរួមប្រមាណ ១០០០នាក់។

ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួម ពីឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ ប្រធានក្រុមការងារចុះជួយឃុំគោកខ្ចក និងឧត្តមសេនីយ៍ឯក ជា សុគន្ធា ប្រធានក្រុមការងារចុះជួយឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងក្រុមការងារចុះជួយឃុំថ្កូវ និងឃុំគោខ្ចក ជាច្រើននាក់ទៀតផងដែរ៕