(បន្ទាយមានជ័យ)៖ មន្ត្រីយោធាខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ថា នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ សមត្ថកិច្ចចំរុះថៃ បានចាប់ប្រជាពលរដ្ឋខ្មែរចំនួន២៤នាក់ ក្នុងនោះមានស្រី១២នាក់ នឹងម៉ូតូចំនួន២គ្រឿងឆ្លងដែនតាមច្រករបៀងទៅធ្វើការខុសច្បាប់នៅថៃ និងកាប់ឈើគ្រញូងផងដែរ។

ប្រភពដដែលបន្តថា ប្រជាពលរដ្ឋទាំង ២៤នាក់ខាងលើត្រូវសមត្ថកិច្ចថៃ បញ្ជូនមកអធិការស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ និងមិនទាន់ដឹងអត្តសញ្ញានោះទេ។

ពាក់ព័ន្ធបញ្ហាខាងលើនេះភ្នាក់ងារ Fresh news ទំនាក់ទំនងទូរស័ព្ទជាមួយលោក ប៊ុន សុខ​វិបុល កុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ប្រទេសថៃ តែមិនទាក់ទង់បានឡើយ៕