(ភ្នំពេញ)៖ គណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចំនួន៥៧រូប ដឹកនាំដោយលោក កែ ប៊ុនខៀង និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការរយៈពេល១១ថ្ងៃរបស់ខ្លួន នៅសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃនេះ។

លោក កែ ប៊ុនខៀង បានគូសបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់២៣ ខែមិថុនា ឆ្នាំ២០១៦ នឹងមានចុះអនុស្សារណៈ នៃការយោគយល់ (MOU) រវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនបក្ស​កំម្មុយនីស្តចិន នៅក្នុងទីក្រុងប៉េកាំង។

លើសពីនោះទៀត យុវជនបក្សនៃប្រទេសទាំង២ កម្ពុជា-ចិន នឹងចូលរួមក្នុងពិធីដាំដើមឈើ ដើម្បីបញ្ជាក់ពីសក្ខីភាព នៃការរិតចំណងសាមគ្គីភាព មិត្តភាពរវាងយុវជនបក្សនៃប្រទេសទាំងពីរនៅខេត្ត ជាំងស៊ូ ផងដែរ៕