(ភ្នំពេញ)៖ លោក យ៉ា បូរ៉ា មន្រ្តីនគរបាលសណ្តាប់ធ្នាប់ និងចរាចរណ៍ ខណ្ឌ៧មករា បានខ្សល់គដួលស្លាប់ នៅម៉ោង ៤រសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៦នេះ ខណៈកំពុងឈរការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អញ្ជើញត្រឡប់មកពីបំពេញទស្សនកិច្ច នៅប្រទេសឡាវ។

យោងតាមសាក្សី បានឲ្យដឹងថា នៅម៉ោងកើតហេតុ ខណៈដែលលោក យ៉ា បូរ៉ា កំពុងការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំនៅគោលដៅ ចំណុចក្តាន់ពីរ តាមបណ្ដោយ វិថីសហព័ន្ធរស្ស៊ី សង្កាត់វាលវង់ ខណ្ឌ៧មករា ស្រាប់តែដួលទាំងជំហរទាំងមិនដឹងមូលហេតុ។

ក្រោយឃើញដួលភ្លាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យតាមរឺម៉កម៉ូតូកង់បី តែគួរឲ្យសោកស្តាយ  លោក យ៉ា បូរ៉ា បានស្លាប់បាត់បង់ជីវិតតាមផ្លូវ។

បើតាមសាក្សីបានដាក់ការសង្ស័យថា មរណភាពរបស់ យ៉ា បូរ៉ា អាចបណ្តាលមកពីខ្យល់គរ ដោយសារពេលលោកកំពុងឈរការពារ សុវត្ថិភាពជូនថ្នាក់ដឹកនាំមេឃក្តៅខ្លាំង៕

វីដេអូមន្រ្តីនគរបាល ខណ្ឌ៧មករា លោក យ៉ា បូរ៉ា ដួលស្លាប់ពេលកំពុងឈរការពារសុវត្ថិភាពថ្នាក់ដឹកនាំត្រឡប់ពីប្រទេសឡាវនៅម៉ោង ៤រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦។ http://www.freshnewsasia.com/index.php/en/19955-2016-03-13-10-48-30.html

Posted by Fresh News on Sunday, March 13, 2016