(ភ្នំពេញ)៖ រថយន្ត Highlander មួយគ្រឿងពណ៌ទឹកប្រាក់ពាក់​ស្លាកលេខ ភ្នំពេញ 2W-1686 ត្រូវបានភ្លើងឆេះ​ បណ្តាលឲ្យខូចអស់ប្រមាណ​៥០ភាគរយ ស្ថិតនៅតាមផ្លួវជាតិលេខ៥ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ នៅវេលាម៉ោង៩៖២០នាទី យប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦នេះ សង្ស័យឆ្លងចរន្តភ្លើង។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ខណ:អ្នកបើកដែលគេស្គាល់ថា ឈ្មោះ ចេង គឹមស្រាង ជិះជាមួយប្រពន្ធមកពីឡើងផ្ទះ​គេនៅព្រែកក្តាម ស្រាប់តែដល់ចំណុចកើតហេតុ ក៏ចេញអណ្តាតភ្លើង​បណ្តាលឲ្យឆាបឆេះ​តែម្តង។ ភ្លាមៗនោះ ក៏មានប្រជាពលរដ្ឋ ជួយអន្តរាគមន៍​រហូតរលត់ទៅវិញ តែខូចខាតអស់ប្រមាណ៥០ភាគរយផងដែរ។