(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានចុះសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋចំនួន ១,៥០០គ្រួសារ នៅឃុំកោះរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឱ្យបន្តយកចិត្តទុកដាក់ ក្នុងការចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកអភិបាលខេត្តបានបន្តថា សំដៅធ្វើយ៉ាងណាកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ១៩ ពីសហគមន៍មួយ ទៅសហគមន៍មួយទៀត ជាពិសេស ត្រូវអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន សែន «៣កុំ និង៣ការពារ»។
សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូន ប្រជាពលរដ្ឋចំនួន ១,៥០០គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ ២០គីឡូក្រាម និងត្រី ខ ១យួរ៕