(ភ្នំពេញ)៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីសម្រេចស្តីពីការផ្អាកបណ្តោះអាសន្ននូវអាជីវកម្ម ការលក់ដូរនៅផ្សារសែវ៉ា ដែលស្ថិតនៅក្នុងភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ដែលជាតំបន់មានអ្នកជំងឺកូវីដ១៩ បានប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើននាក់ពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ រហូតមានការជូនដំណឹងជាថ្មី។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែឧសភានេះ។
បើតាមសម្រេចរបស់រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា ការសម្រេចផ្អាកនូវអាជីវកម្ម ការលក់ដូរនៅផ្សារសែវ៉ា ក្នុងស្រុកព្រៃកប្បាសនេះ ក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅកាន់តំបន់ផ្សេងៗទៀត៕
ខាងក្រោមនេះ សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ៖