(ពោធិ៍សាត់)៖ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រី ឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អញ្ជើញចុះត្រួតពិនិត្យការសាងសង់សាលាឆាន់មួយខ្នង និងវេរប្រគេនទេយ្យទាន ទេយ្យវត្ថុ ដល់ព្រះសង្ឃគង់នៅវត្តលលកសស្ថិតនៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ នៃការចុះពិនិត្យការសាងសង់សាលាឆាន់នោះនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី បានថ្វាយនូវគ្រឿងសក្ករបូជាមានទៀន ធូប ផ្កាភ្ញី ដល់បារមីថែរក្សាវត្តលលកស សូមជួយប្រោះព្រំអភិបាល ដល់ប្រជាពលរដ្ឋយើងទាំងអស់ សូមជួបតែសេចក្តីសុខគ្រប់ប្រការចៀសផុតពីបញ្ហាក្នុងគ្រប់គ្រួសារ មានគ្រឿងញៀន និងជំងឺរាតត្បាតកូវីដ-១៩ជាដើម។ ល។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី មានសទ្ធាជ្រះថ្លា បានវេរប្រគេននូវទេយ្យទាន ទេយ្យវត្ថុ ដល់្រពះសង្ឃ ដែលគង់នៅវត្តលលកសមានអង្គរ ទឹកសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ និងបច្ច័យមួយ។

នៅថ្ងៃដដែលនេះដែរនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី បានបន្តដំណើរទៅដាក់គ្រឿងសក្ករបូជាមានផ្កាភ្ញី ទៀន ធូប បួងសួងដល់បារមីលោកតាឃ្លាំង មឿង អ្នកម្នាងខៀវ និងដួងព្រលឹងមេទ័ពខ្មែរដ៏ខ្លាំងពូកែ អង់អាចក្លាហានលះបង់ជិវិតបុព្វហេតុជាតិមាតុភូមិ សូមជួយប្រោះព្រំ ប្រសិទ្ធ ពរជ័យ បវរមហាប្រសើរ សេចក្តីសុខគ្រប់ប្រការដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខែ្មរទាំងអស់រស់នៅដោយសុខសាន្ត ចៀសផុតបាននូវជំងឺដង្កាត់ផ្សេងៗ ពិសេសជំងឺរាតត្បាតកូវីដ-១៩៕