(ព្រៃវែង)៖ បន្ទាប់ពីរកឃើញអាជីវរកម្នាក់ ក្នុងផ្សារក្រុងព្រៃវែង បានឆ្លងជំងឺកូវីដ១៩ រួចមក ក្រុមអាជីវករលក់ដូរ នៅក្នុងផ្សារក្រុងព្រៃវែង ខេត្តព្រៃវែង បាននាំគ្នាសម្រុកមកមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព និងធ្វើតេស្តដើម្បីរកមេរោគកូវីដ១៩។
ការសម្រុកមកមន្ទីរពេទ្យរបស់ក្រុមអាជីវករលក់ដូរនេះ បានធ្វើឡើងក្រោយក្រុមគ្រូពេទ្យ បានរកឃើញឈ្មោះ ឡេង វាសនា អាយុ២៧ឆ្នាំ វិជ្ជមានកូវីដ១៩ ដែលមានប្រពន្ធឈ្មោះ វង្ស ណារីន អាយុ២២ឆ្នាំ នៅភូមិលេខ៨ មុខរបជាជាងផ្លាកទីន នៅក្នុងផ្សារព្រៃវែង។
បន្ទាប់ពីមានការរកឃើញជំងឺកូវីដ នៅក្នុងផ្សារក្រុងព្រៃវែងរួចមក អាជីវករលក់ដូរក្នុងផ្សារព្រៃវែង បានភ្ញាក់រលឹករត់ទៅមន្ទីរពេទ្យធ្វើឱ្យកកស្ទះ ក្នុងមន្ទីរពេទ្យ ពួកគាត់ទៅ ដើម្បីសុំការធ្វើតេស្តរកមេរោគកូវីដ១៩ ទាំងអស់គ្នា ទាំងថ្ងៃទាំងយប់ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ តាមការអំពាវនាវរបស់លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕