(អូស្ត្រាលី)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ នាទីក្រុងកង់បេរ៉ា ប្រទេសអូស្រ្តាលី បានជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ធរស់ នៅប្រទេសអូស្រ្តាលីចំនួន១៥០នាក់។

ការជួបសំណេះសំណាលនេះ បង្ហាញពីភាពស្និតស្នាល រាក់ទាក់ និងក្តីនឹករលឹក ពីសំណាក់បងប្អូនទាំងអស់ ដែលជាក្រុមគ្រួសារខ្មែរ តែមួយ ចំពោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រទេសកម្ពុជា ដោយបានខិតខំប្រឹងប្រែង កសាងប្រទេសឲ្យមានការរីកចំរើន លើគ្រប់វិស័យគួរជាទីមោទនៈ ក្រោយពីថ្ងៃរំដោះ ៧ មករា ១៩៧៩ មកដល់បច្ចុប្បន្ននេះ។

គួររំលឹកថា នៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ សម្តេចពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ច ជាផ្លូវការនិងមិត្តភាព នៅប្រទេសអូស្រ្តាលី រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមីនា ឆ្នាំ២០១៦។ នៅអំឡុងទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា នៃប្រទេសអូស្រ្តាលី៕