(​តួ​ក​គី​)៖ រដ្ឋាភិបាល​នៃ​ប្រទេស​តួ​ក​គី បាន​បញ្ជា​ឲ្យ​បិទ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook និង Twitter ជា​បណ្ដោះអាសន្ន ក្រោយពេល​រូបភាព​ជា​ច្រើន​សន្លឹក​នៃ​អំពើ​ភេ​រវ​កម្ម​នៅក្នុង​ទីក្រុង Ankara ត្រូវ​បាន​ចែករំលែក​តាម​បណ្ដាញ​សង្គម​មួយ​នេះ នេះ​បើ​យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៦​។​

​អាជ្ញាធរ​គ្រប់គ្រង​ទូរគមនាគមន៍​របស់​តួ​ក​គី បាន​ឲ្យ​បិទ​ការប្រើប្រាស់​បណ្ដាញ​សង្គម​ទាំង​ពីរ​ខាងលើ តាម​បញ្ជា​របស់​តុលាការ ដោយសារតែ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងពីរ បាន​ចេញ​រំលែក​រូបភាព​ដ៏​រន្ធត់​នៃ​អំពើ​ភេរវកម្ម ដែល​បណ្ដាលឲ្យ​មនុស្ស​ស្លាប់ ៣៤​នាក់ និង​របួស ១២៥​នាក់​។​

​តាម​ការបញ្ជាក់​ពី​អ្នកកាសែត​ម្នាក់ បានឲ្យ CNN ដឹងថា រដ្ឋាភិបាល​តួ​ក​គី ក៏​បាន​ហាម​ការ​បោះផ្សាយ​ជាមួយនឹង​រូបភាព​នៃ​អំពើ​ភេរវកម្ម​នេះ​ផងដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា អំពើ​ភេ​រវ​កម្មនេះ បាន​កើតឡើង​នៅ​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ ក្នុង​រដ្ឋធានី Ankara ដែល​បណ្ដាលឲ្យ​មាន​មនុស្ស ២៤​នាក់​ស្លាប់ និង​១២៥​នាក់​របួស ហើយ​មកដល់ពេលនេះ នៅ​មិនទាន់មាន​ក្រុម​ណាមួយ​ចេញមុខ​បញ្ជាក់ថា ជា​ទង្វើ​របស់​ខ្លួន​ឡើយ​៕​