(ភ្នំពេញ)៖ Hennessy Artistry Club Series ចុងក្រោយប្រចាំឆ្នាំ ២០១៦ បានធ្វើឡើងនៅ 2 Nite នៅយប់ថ្ងៃទី១១ ខែមីនាកន្លងទៅនេះ យ៉ាងកក្រើកតែម្ដងដោយមានការអញ្ជើញ ចូលរួមតារាល្បីៗជាច្រើនរូបទៀត  ។

តារាចម្រៀងថ្មី កញ្ញា ចិត្ត កញ្ញនា ដែលជាអ្នកចម្រៀង និងនិពន្ធបទចម្រៀងដើម បានអញ្ជើញចូលរួមសម្តែងរួមគ្នាជាមួយក្រុមរ៉េប BBB និង TWO PEE មកពីប្រទេសថៃ។ ក្នុងកម្មវិធីនោះដែរ ក្រុមហ៊ុន Hennessy បានផ្តល់ជូនសំបុត្រចូលរួមកម្មវិធី Hennessy Artistry ធំនៅថ្ងៃទី២៥ ខែមីនា នៅសាលបុរីកោះពេជ្រ ដោយគ្រាន់តែអតិថិជន ជាវស្រា Hennessy VSOP ប៉ុណ្ណោះ។

ព្រឹត្ដិការណ៍បនេះ Hennessy Artistry នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦សាលបុរីកោះពេជ្រ សូមរួសរាន់ទទួលយកសំបុត្រចូលរួមកម្មវិធី Hennessy Artistry 2016 នៅតាមក្លឹបកម្សាន្ត នឹងភោជនីយដ្ឋានមួយចំនួនដូចជា  EPIC Club,Vito Retro Club, Jet’s Studio, Boss Club2 Nite Lounge MIP, Forest, Rukku, Samba និង Mango Mango ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៦។

សូមតាដានតាមរយៈទំព័រ Facebook របស់ Hennessy៖ www.facebook.com/HennessyCambodia ដើម្បីទទួលបានព័ត៌មាន អំពីវត្តមានតារាដែលនឹងចូលរួមសម្តែងក្នុងកម្មវិធី Hennessy Artistry 2016៕