(ភ្នំពេញ)៖​ Facebook «រឿងពិត CNRP» នៅថ្ងៃព្រលប់ទី១៤ ខែមីនា ឆ្នាំ២០១៦នេះ បានបង្ហោះសារសម្លេងឆ្លងឆ្លើយរវាង «លោក កឹម សុខា អាយុជាង៦០ឆ្នាំហើយ នៅប្រើភាសាជាមួយស្រីស្នេហ៍ថ្មីម្នាក់ទៀតឈ្មោះលក្ខណ៍ ថា គាត់ឃ្លានបៅដោះ!» (សំឡេងសារសងគ្នា ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១២)

Account Facebook ខាងលើបានសរសេររៀបរាប់ថា៖ «សូមបងប្អូនកុំគិតថា ខ្ញុំម្ចាស់ផេក រឿងពិត CNRP ចង់ប្រើពាក្យអសីលធម៌នោះឲ្យសោះ ប៉ុន្តែខ្ញុំបង្ខំចិត្តបង្ហោះនូវពាក្យនេះ ដែលចេញពីបបូរមាត់ អ្នកនយោបាយល្មោភកាម លោកប្រធាន កឹម សុខា ដែលគាត់មានអាយុជាង៦០ឆ្នាំផ្លាយ ទៅហើយ ប៉ុន្តែ បែរជាមានចរិតថោកទាប ប្រើសម្តីដូចកូនក្មេងបៀមដៃ ដោយគាត់និយាយទៅកាន់ស្រីស្នេហ៍ក្មេងថ្មីម្នាក់ទៀតឈ្មោះអាលក្ខណ៍ថា សូមឲ្យឆាប់ឡើងមកជួបគាត់ ពីព្រោះគាត់ឃ្លានបៅដោះនាងជាខ្លាំង)»

តើភាសាបែបនេះ (ឃ្លានបៅដោះ ឃ្លានទឹកដោះ) ស័ក្តិសម នឹងអ្នកនយោបាយ ដែលជាប្រធានបក្សមួយយកមកប្រើដែរឬ? វាមានតែពួកក្រុមក្មេងស្ទាវ ពាលាអាវាសែ ឬជាពពួកមនុស្សឆ្កួតនឹងស្រី វក់នឹងខារាអូខេ ឬពពួកក្មេងញៀនថ្នាំ ដែលពួកនោះជាក្មេងគេចវេសពីសាលារៀន មិនបានទទួលនូវការអប់រំ មិនស្គាល់ពីតម្លៃរបស់ស្រ្តីខ្មែរតែប៉ុណ្ណោះ ដែលយកមកប្រើ ប៉ុន្តែ ចំពោះលោក កឹម សុខា គាត់មានប្រពន្ធ មានទាំងកូនស្រីពីរនាក់ទៀតផង នឹងជាបុគ្គលដែលធ្លាប់ចូលសាលារៀនដែរ ហើយបច្ចុប្បន្នជាអ្នកតំណាងរាស្ត្រទៀត ចុះហេតុអ្វីបានជាគាត់ប្រើសម្តីអសុរោះ អនាចារបែបនោះទៅវិញ?

សូមស្តាប់សំឡេងឆ្លើយឆ្លងគ្នាជាមួយស្រីស្នេហ៍នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១២៖

រឿងអាស្រូវ កឹម សុខា វគ្គទី ២៩

រឿងអាស្រូវ កឹម សុខា វគ្គទី ២៩លោក កឹម សុខា អាយុជាង៦០ឆ្នាំហើយ នៅប្រើភាសាជាមួយស្រីស្នេហ៍ថ្មីម្នាក់ទៀតឈ្មោះ លក្ខណ៍៖

Posted by រឿងពិត CNRP on Monday, March 14, 2016