(ភ្នំពេញ)៖ នៅថ្ងៃស្អែកវេលាម៉ោង ១៥៖៣០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ប្រមុខការបរទេសកម្ពុជា ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹងចុះហត្ថលេខាជាមួយឯកអគ្គរាជទូតស្វីស ពាក់ព័ន្ធជំនួយមនុស្សធម៌ និងមន្ទីរពេទ្យគន្ធបុប្ជា ដោយមានទឹកប្រាក់ជំនួយប្រចាំឆ្នាំចំនួន ១២លានដុល្លារ ពីសំណាក់រដ្ឋាភិបាលស្វីស។

នៅក្នុងកិច្ចព្រមព្រៀងនោះ ក៏មានថវិកាចូលរួមវិភាគទានប្រចាំឆ្នាំរបស់រដ្ឋាភិបាលស្វីស ដល់មន្ទីរពេទ្យគន្ធបុប្ជា ចំនួន៤លានដុល្លារផងដែរ៕