ថ្ងៃនេះយុទ្ធនាការចាក់វ៉ាក់សាំងជំហានទី២ ដូសទី១ ជូនពលរដ្ឋកម្មករកម្មការិនី ត្រូវបញ្ចប់នៅខណ្ឌកំបូល
04-06-2021 10:13
(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌកំបូល ចេញសេចក្តីជូនដំណឹងស្តីពី «ការបិទបញ្ចប់» យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជំហានទី១២ ដូសទី១ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលនៅសេសសល់ និងដែលមានឈ្មោះក្នុងបញ្ជី ព្រមទាំងទទួលបានប័ណ្ណចាក់វ៉ាក់សាំងរួចហេីយ ក្នុងភូមិសាស្ត្រខណ្ឌកំបូល នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ វេលា១៦៖០០នាទី។
រដ្ឋបាលខណ្ឌកំបូល បានបញ្ជាក់ថា ដូច្នេះ សូមប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមានឈ្មោះក្នុងបញ្ជី និងមានប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានទាន់ពេលវេលានៅទីតាំង «សាលាបឋមសិក្សាកន្ថោក» ដែលស្ថិតនៅបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ថោក ខណ្ឌកំបូល៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌកំបូល៖