រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទខ្ទប់មន្ទីរសម្ភព អ៊ុក វ៉ារ៉ង់ ក្រោយមានអ្នកសម្រាលកូនកើតជំងឺកូវីដ១៩

04-06-2021 11:22

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់មន្ទីរសម្ភព អ៊ុក វ៉ារ៉ង ស្ថិតក្នុងភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា មន្ទីរសម្ភព អ៊ុក វ៉ារ៉ង ត្រូវបិទខ្ទប់រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១តទៅ ដោយសារអ្នកទៅសម្រាកកូននៅទីនោះ មានវិជ្ជមានជំងឺកូវីដ១៩។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖