(ភ្នំពេញ)៖ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ប្រចាំនៅកម្ពុជា លោក Samiuela T. Tukuafu បានឲ្យដឹងថា ADB  នឹងបង្កើនដើមទុន និងប្រាក់កម្ចីសម្រាប់កម្មវិធីអភិវឌ្ឍន៍នៅកម្ពុជារហូតដល់ ២០០លានដុល្លារអាមេរិកនៅឆ្នាំ២០១៧។

លោក Tukuafu បានថ្លែងប្រាក់លោករទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្នុងជំនួបពិភាក្សាករងារនៅថ្ងៃទី១៤  ខែមីនា ឆ្នាំ២០១៦នេះថា ដើមទុន និងប្រាក់កម្ចីទាំងនេះ នឹងផ្តោតជាសំខាន់លើហេដ្ឋារចនាសម្ព័ន្ធជនបទ បញ្ហាអន្តរវិស័យពាក់ព័ន្ធវិ ស័យហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដែលធ្វើឲ្យប្រជាជនកម្ពុជា អាចទទួលបានការ អប់រំថ្នាក់ខ្ពស់ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។

លោក Tukuafu បានសម្តែងនូវការកោតសរសើររបស់ខ្លួនចំពោះកិច្ចសហប្រតិបត្តិការកំពុងបន្តរវាងក្រសួងពាណិជ្ជកម្មនិងធនាគារ អភិវឌ្ឍន៍អាស៊ី និងបានទន្ទឹងរង់ចាំដើម្បីបំពេញការងារបន្តទៀតទាក់ទងនឹងផែនការយុទ្ធសាស្ត្ររយៈពេលមធ្យម និងការពិភាក្សាបន្ត ជាមួយក្រសួង។

យោងតាមទំព័រ Facebook របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងជំនួបនេះ លោកទេសរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ  ចំពោះកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានជម្រាបជូន នាយកធនាគារ ADB អំពីកំណែទម្រង់នានា ដែលកំពុងដំណើរការនៅក្រសួងពាណិជ្ជកម្ម ដើម្បីសម្របសម្រួលដល់វិស័យពាណិជ្ជ កម្ម និងការវិនិយោគ។

លោក ស៊ុន ចាន់ថុល បានស្នើសុំការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ីសម្រាប់កម្មវិធីកសាងសមត្ថភាព ដ៏មានសារសំខាន់ ច្បាប់ស្តីពីការ ប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ ដែលមិនទាន់បានបញ្ចប់ វិស័យអាទិភាពសំខាន់ៗ ដែលបានកំណត់រួចហើយ និងគាំទ្រ ដល់គំនិតផ្តួចផ្តើម ស្តីពីការទិញផលិតផលកម្ពុជា ដែលជាការជំរុញលើកទឹកចិត្តដល់ការកសាងម៉ាកយីហោក្នុងស្រុក និង ការលើក កម្ពស់ផលិតកម្ម នៅក្នុងប្រទេស៕