(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ នឹងរៀបចំសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃទីសុក្រ ទី១៨ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីបង្ហាញអំពី «ផលប៉ះពាល់ និងភាពបាត់បង់ថវិកា នៃការលើកស្លាកគណបក្សនីមួយៗ នៅទីសាធារណៈ»។ នេះបើតាមសេចក្តីប្រកាស របស់គណបក្សយុវជន ដែល Fresh News ទទួលបាននៅព្រឹកនេះ។

សន្និសីទនេះ នឹងធ្វើឡើងនៅភោជនីយដ្ឋាន Le Café អាស័យដ្ឋានផ្ទះលេខ89B ផ្លូវលេខ199A សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ (ម្តុំផ្សារសុវណ្ណា)។ គណបក្សនេះបានអំពាវនាវដល់យុវជន និងអ្នកសារព័ត៌មាននានា ចូលរួមផងដែរ។

ខាងក្រោមនេះជាសេចក្តីប្រកាស របស់គណបក្សយុវជនកម្ពុជា៖