(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានជំរុញឲ្យមានការអភិវឌ្ឍ និងកសាងនូវសមិទ្ធនានានៅតាមតំបន់ព្រំដែន ដើម្បីបម្រើប្រយោជន៍ជូន ប្រជាពលរដ្ឋ ដែលរស់នៅដាច់ស្រយាល។

ក្នុងឱកាសចុះពិនិត្យការសាងសង់អគារទីស្នាក់ការបក្ស ស្ថិតក្នុងឃុំកោងកាង នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ លោក វង សូត បានលើកឡើងថា តាមរយៈការផ្តល់ថវិកាជាច្រើនពីសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យខេត្តត្បូងឃ្មុំមានការរីកចម្រើនជាបន្តបន្ទាប់ ក្នុងនោះសមិទ្ធផលជាច្រើន នៅក្នុងស្រុកពញាក្រែក បានបានលេចចេញជារូបរាងក្នុងគោលដៅ ជំរុញឲ្យស្រុកជាប់ព្រំដែនមួយនេះ មានការរីកចម្រើនទាំងអាណាចក្រ និង ពុទ្ធចក្រ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។

លោក វង សូត បានលើកឡើងថា ក្រៅពីការអភិវឌ្ឍន៍លើវិស័យអាណាចក្រ ក្នុងនោះវិស័យពុទ្ធចក្រ ក៏បានដើរតួយ៉ាងសំខាន់ផងដែរ ជាក់ស្តែងព្រះវិហារ នៅក្នុងវត្តជម្ពូសុវណ្ណ ហៅវត្តត្រពាំងព្រីង ស្ថិតនៅក្នុងឃុំត្រពាំងថ្លុង ត្រូវបានសាងសងឡើងវិញ ព្រោះទីអារាមគឺជាសាសនារបស់រដ្ឋ នឹងជាទីសាការៈសម្រាប់ប្រជាជនទូទៅ ក្នុងនោះក្រុមការងារបានជម្រុញការស្ថាបនា ជិតរួចរាល់ជាស្ថាបពរ សម្រាប់សមិទ្ធនានា ក្នុងវត្តអារាមមួយនេះ៕