(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា ដោយយោងតាមការព្យាករអាកាសធាតុ បានបង្ហាញថា នៅថ្ងៃទី១៥ និងទី១៦ ខែមីនា ឆ្នាំ២០១៦នេះ នឹងមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ នៅតំបន់ទំនាបកណ្តាលភាគពាយ័ព្យរួមមាន៖ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន នឹងមានភ្លៀងកក់ខែ។

តំបន់មាត់សមុទ្ររួមមាន៖ ខេត្តកោះកុង កែប កំពត ព្រះសីហនុ បន្តមានភ្លៀងកក់ខែធ្លាក់ជាបន្តបន្ទាប់​។ ដូច្នេះក្រសួងធនធានទឹកសូមឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់នៅពេលមេឃរកកលភ្លៀង នៅថ្ងៃនេះ និងថ្ងៃស្អែក៕

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖