(ភ្នំពេញ)៖ សាខាពន្ធដារខណ្ឌចំការមន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ដោយអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានកាតព្វកិច្ចបង់ពន្ធ អាចអញ្ជើញមកបង់ពន្ធមានធម្មតា។
ការជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភរបស់អ្នកជាប់ពន្ធ ក្រោយរកឃើញអ្នកជាប់ពន្ធម្នាក់មានកូវីដ១៩ បានទៅទីតាំងសាខាពន្ធដារខណ្ឌចំការមន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា «សូមប្រជាពលរដ្ឋទាំងអស់ ដែលមានកាតព្វកិច្ចត្រូវបង់ពន្ធ និងអាករនានា អាចអញ្ជើញទៅបង់ពន្ធបានជាធម្មតាដោយហេតុថា សាខាពន្ធដារខណ្ឌចំការមន មានវិធានការ ត្រឹមត្រូវតាមក្រសួងសុខាភិបាល និងអគ្គនាយកដ្ឋានពន្ធដារ។ មន្ត្រីទាំងអស់បានទទួលវ៉ាក់សាំងចំនួន០២ដូសរួចហើយ។ សាខាពន្ធដារខណ្ឌចំការមន បានបាញ់ថ្នាំសម្លាប់ មេរោគរួចរាល់នូវអគារទាំងមូល ទាំងក្នុង និងក្រៅ»៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់សាខាពន្ធដារខណ្ឌចំការមន៖