(កំពង់ស្ពឺ)៖ ព្រះតេជគុណគវេសកោ មាស ចន្ថា ព្រះអធិការវត្តអង្គតាភេម រួមជាមួយក្រុមការងារយុវជនគណបក្សប្រជាជនចុះជួយឃុំស្រង់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលជួបកាលំបាកដោយសារជំងឺកូវីដ១៩ ចំនួន៦០គ្រួសារ នៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ព្រះតេជគុណគវេសកោ មាស ចន្ថា មានសង្សដីកា នេះជាការរួមចំណែកជួយគ្នាក្នុងគ្រាលំបាក ខណៈកូវីដ-១៩បានរាតត្បាតយ៉ាងធ្ងន់ធ្ងរ ដែលធ្វើប៉ះពាល់ជាសកល ទៅលើសេដ្ឋកិច្ច បានធ្វើឲ្យជីវភាពរស់នៅប្រចាំថ្ងៃជួបការលំបាក ទើបក្រុមការងារបានប្រម៉ែប្រមូលនៅអង្ក, ទឹកត្រី, ទឹកស៊ីអ៊ីវ, មី មកចែកជូនប្រើប្រាស់ជាបណ្តោះអាសន្ន ។
ព្រះអង្គមានថេរដីកាបន្ត ការបរិច្ចាគទាននៅថ្ងៃគឺបានមកពីការចូលរួមចំណែក នៃញាតិញោមពុទ្ធបរិស័ទ្ធជិតឆ្ងាយដែលបាន ធ្វើទក្ខិណាទាន ទុកសម្រាប់ជាទានចែក ជូននាថ្ងៃនេះ៕