(ភ្នំពេញ)៖ ព្រឹត្ដិការណ៍ដែលមិនធ្លាប់ពីមុនមកនៅកម្ពុជា ដោយគ្រាន់តែជាវនូវ ផ្ទះពាណិជ្ជកម្ម និងអគារពាណិជ្ជកម្ម ពី The River ភ្លាមនឹងទទួលបាន ឆ្នោតផ្សេងសំណាង ដើម្បីទទួលបាននូវង្វាន់ធំ ហួសការរំពឹងទុក។

រង្វាន់ទាំងនោះរួមមាន រថយន្ដ Lexus 570 សេរី 2016 មួយគ្រឿង និងរង្វាន់គ្រាប់ពេជ្រ៤លី ចំនួន១៩គ្រាប់ ដែលជាគ្រាប់ពេជ្រ មានគុណភាពខ្ពស់យ៉ាងប្រណិត និងល្បីនៅលើពិភពលោក ដោយបានបញ្ជាក់ពី GIA ។ សូមប្រញាប់ឡើង កុំឲ្យឱកាសមាស ឱកាសពេជ្រនេះ កន្លងផុតឲ្យសោះ។

លោក នាង គីមហុង តំណាងឲ្យក្រុមហ៊ុនបានថ្លែងថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងខាងមុខនេះ The River នឹងផ្ដល់ជូននូវប័ណ្ណផ្សងសំណាងដល់អតិថិជន ចំនួន២០នាក់ដំបូង ឬ២០ប័ណ្ណ ចាប់ពីពេលនេះតទៅ ដល់អតិថិជន ដែលបានមកទិញផ្ទះ ឬអគារពាណិជ្ជកម្មពី The River។

លោកបន្ដថា «មូលហេតុដែល The River ផ្ដល់កម្មវិធីពិសេស ជូនដល់អតិថិជន ដែលជាវនូវផ្ទះ ឬអគារពាណិជ្ជកម្មយើងខ្ញុំនេះ គឺដើម្បីថ្លែអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រ និងជាវជាច្រើនកន្លងមកនេះ ដូច្នេះ បានជាក្រុមហ៊ុនយើងខ្ញុំសម្រេចផ្ដល់រង្វាន់លើកទឹកចិត្ដ ធំៗយ៉ាងដូច្នេះ»

លោកបន្ថែមថា «កាន់តែពិសេសជាងនេះទៀត ក្រុមហ៊ុន The River យើងខ្ញុំ កាលពីទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ បានប្រកាសលក់ ជាផ្លូវនូវគម្រោងទី១នៃ Center City Ta Khmao នេះ ដែលពោរពេញទៅដោយក្បាច់រចនាល្អប្រណិតគ្មានពីរ យ៉ាងរឹងមាំ គុណភាពខ្ពស់ ជាមួយនឹងទីតាំង ដែលល្អឥតខ្ចោះថែមទៀត គឺស្ថិតនៅតាមបណ្តាយផ្លូវមាត់ទន្លេ ផ្លូវលេខ១០៧,១០៨,២០៩ និង២១០នេះ មានទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិក»

គួរបញ្ជាក់ថា គម្រោង Center City TaKhmao បានត្រូវអភិវឌ្ឍរួមគ្នា រវាងក្រុមហ៊ុនវិនិយោគមកពីប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់គម្រោង The Riverside Group នៅប្រទេសអូស្ត្រាលី និងក្រុមហ៊ុន Tang Kung Group ៕