(​បង់​ក្លា​ដែស​)៖ ទេសាភិបាល​ធនាគារកណ្ដាល​បង់​ក្លា​ដែស លោក Atiur Rahman បាន​ប្រកាស​លាលែង​ពី​តំណែង ខណៈ​កំពុង​មាន​ភាព​តានតឹង​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ក្រោយ​ពេល​ក្រុម Hacker បាន​លួ​យ​លុយ​អស់​ប្រមាន ១០១​លាន​ដុល្លារ​អាមេរិក ដែល​ជា​ប្រាក់​បម្រុង នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Bloomberg ចេញផ្សាយ​នៅ​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៦​។​

​លោក Rahman បានបញ្ជាក់​ថា គាត់​បាន​ដាក់​ពាក្យសុំ​លាឈប់​រួចរាល់​ហើយ និង​កំពុង​រង់ចាំ​ជួប​នាយករដ្ឋមន្ត្រី​លោក Sheikh Hasina ដើម្បី​បញ្ជាក់​ពី​មូលហេតុ និង​សកម្មភាព​មួយចំនួន ខណៈ​ដែល​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​លោក Abul Maal Abdul Muhith និយាយថា លោក Rahman «​អសមត្ថភាព​ណាស់​» ក្នុង​ការគ្រប់គ្រង​ធនាគារ​បង់​ក្លា​ដែស​មិន​បាន​ល្អ​។​

«​ប្រសិនបើ​វា​ជា​កំហុង​របស់ខ្ញុំ ពួកគេ (Hacker) អាច​ធ្វើ​សកម្មភាព​វាយប្រហារ​មក​លើ​រូប​ខ្ញុំ​ផ្ទាល់​។ ប៉ុន្តែ​ពួកគេ (Hacker) មិន​អាច​ប្រមាថ​ខ្ញុំ​ជា​សាធារណ​បាន​នោះទេ​។ ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង តាម​តែ​អាច​ធ្វើទៅបាន ហើយ​នៅពេលនេះ ខ្ញុំ​រង់ចាំ​ការបង្គាប់​ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី ចំណែក​ការចាកចេញ​របស់ខ្ញុំ​នេះ គឺ​ដោយ​ភាពថ្លៃថ្នូរ​»​។ នេះ​ជា​សំដី​របស់​លោក Rahman បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន Reuters នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​៕